លោក គិន ភក្តី អភិបាលស្រុកកោះអណ្តែត  បានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ -១៩ ថ្នាក់ស្រុក ព្រមទាំងសហការី រួមសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្តែតបានបន្តចុះយកសំណាកបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ នៅក្នុងភូមិ តាបួរ ឃុំ ពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានយកសំណាករួច ត្រូវរក្សាអនាម័យ រក្សាគម្លាត ព្រមទាំងគោរពនូវវិធានការការពារ ៣ការពារ ៣កុំ  និងវិធានការការពាររបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងឱ្យឆ្លងបន្តចូលក្នុងសហគមន៍។

 

ថ្ងៃអាទិត្យ  ៣រោច  ខែបឋមាសាឍ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧  ខែមិថុនា  ឆ្នាំ២០២១

You missed