ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរវៀង ឯកឧត្តម ឧត្តមសេនីយ៍ ឯក មុំ សោភ័ណ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរវៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួល បន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយមានការចូលរួមពី មន្ត្រីរដ្ឋបាលស្រុកសំរោង លោកមេឃុំ លោកលោកស្រីសមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំរវៀង ក្រុមគ្រូពេទ្យមណ្ឌលសុខភាពរវៀង នាយ នាយរងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរវៀង បានអញ្ជើញសំណេះសំណាល និងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនបងប្អូនកម្មករ -កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង នៅក្នុងមូលដ្ឋានឃុំរវៀងទាំងមូល ដែលមានទីតាំងចាក់នៅវត្តមហានាមស្លារម ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
