ឯកឧត្តម យស ណាស៊ី អនុប្រធានគណៈកម្មាធិការនៃគណបក្សខេត្តតាកែវ និងជាប្រធានគណៈប្រចាំការគណ:កម្មាការធិការនៃគណបក្សខេត្តតាកែវ ឯកឧត្តម ឡាយ សុខា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការនៃគណបក្សខេត្តតាកែវ និងជា ប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត ចូលរួមដំណើរដោយ លោក យ៉ាងកឿន ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការនៃគណបក្សស្រុកត្រាំកក់និងជា ប្រធានការិយាល័យគណបក្សស្រុកត្រាំកក់និង លោក គឹម វណ្ណៈ សមាជិកក្រុមប្រឹក្សាស្រុក និងជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអូរសារាយ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការនៃគណបក្សឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានសមាសភាពចូលរួមសរុបចំនួន ១១នាក់ ក្នុងនោះមានស្រី ០១នាក់ ក្នុងការអញ្ជើញជួបសំណេះសំណាល ឯកឧត្តម បានពិនិត្យមើលការងាររបស់គណបក្សឃុំ ដូចជាការប្រជុំជីវភាពប្រចាំខែនីមួយៗត្រូវមានកំណត់ហេតុ ពិនិត្យមើលបញ្ជីរាយនាមសមាជិកគណបក្សឃុំ ណែនាំការរៀបចំតែងតាំងប្រធានស្នាក់ការគណក្សឃុំ និងមន្ត្រីជំនួយការគណបក្សឃុំចំនួន០២នាក់ទៀត និង បានណែនាំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ ខាងមុខ តើគណបក្សឃុំបានធ្វើអ្វីខ្លះ និង ត្រូវធ្វើអ្វីខ្លះទៀតដើម្បីទទួលបានជោគជ័យ ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមក៏បានឧបត្ថម្ភដល់គណៈបក្សឃុំអូរសារាយនូវម៉ាស់ចំនួន ២ប្រអប់ និង អង្ករចំនួន ៣ បាវ ផងដែរ ។

ថ្ងៃអង្គារ ៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១

You missed