ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ រួមនិងសហការី ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ និង ឃុំអង្គតាសោម ព្រមទាំង សហការី លោក កៅ វគ្គសែល អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ និងសហការី ផ្នែកសុខាភិបាលខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ ក្រុមប្រឹក្សាឃុំអង្គតាសោម មេភូមិ ប្រជាការពារ បានអញ្ជើញចូលរួមចុះពិនិត្យ ក្នុងដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកត្រាំកក់ ដែលស្ថិតនៅបរិវេណវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម។
ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
