រដ្ឋបាលស្រុកបូរីជលសារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកបូរីជលសារ ស្ថិតក្រោមអធិបតីភាព លោក សោម សុមេត ប្រធានក្រុមប្រឹក្សាស្រុកបូរីជលសារ និងមានការអញ្ជើញចូលរួមពី លោក ទុយ សុភ័ក្ត្រ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ ចំពោះកិច្ចប្រជុំនេះផងដែរអង្គប្រជុំបានធ្វើការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងការងារដែលត្រូវអនុវត្តចំនួន ០៥ចំណុច៖១.សេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលស្រុក ២.សេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលស្រុក ៣.សេចក្តីព្រាងប្រតិទិនសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកបូរីជលសារ រយៈពេល១២ខែ (២០២១-២០២២) ឆ្នាំទី៣ អាណត្តិទី៣ ៤.សេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវ ឆ្នាំ២០២១ ៥.សេចក្តីព្រាង របាយការណ៍លទ្ធកម្មសាធារណប្រចាំឆមាសទី១ ឆ្នាំ២០២១ ព្រមទាំងបញ្ហាផ្សេងៗ។
នៅកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកនេះផងដែរមានការអញ្ជើញចូលរួមពី គណៈអភិបាលស្រុក នាយករងរដ្ឋបាល កងកម្លាំងទាំងបីប្រភេទ ការិយាល័យអង្គភាពជុំវិញស្រុក ប្រធាន អនុប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំគ្រប់ឃុំ។
ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១
