លោក ណែម ហាក់ ជំទប់ទី១ឃុំគុស បាននាំយកថវិការបស់លោក នួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគុស ចំនួន ១០០,០០០រៀល ព្រមទាំងសម្ភារៈរបស់លោកផ្ទាល់រួមមាន ៖មី ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស់ ១ប្រអប់ យកទៅជូនក្រុមគ្រួសារលោក ឯក រិន ដែលកំពុងជាប់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅផ្ទះស្ថិតនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
ថ្ងៃចន្ទ ១១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១
