ឯកឧត្តម លី ប្រុស ទីប្រឹក្សារាជរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់ បាននាំយកសម្ភារ:សុខាភិបាលរបស់ក្រុមការងារចុះមូលដ្ឋានសុ្រកគិរីវង់រួមមាន៖ ឱសថបុរាណចិន ( LIANHUA QINGWEN JIAONANG)ចំនួន ១២០០ប្រអប់ ដែលស្មើនឹង(៣កេស) និង ឧបករណ៍តេស្តរហ័ស ម៉ាកSTANDARD Qចំនួន ១០០០ឈុត ប្រគល់ជូនដល់រដ្ឋបាលស្រុកគិរីវង់ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
ក្នុងនាមរដ្ឋបាលស្រុកគិរីវង់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់ ព្រមទាំងក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់ ដែលបានឧបត្ថម្ភ ជូនដល់រដ្ឋបាលស្រុក ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សូមគោរព ជូនពរ ឯកឧត្ដមនិងលោកជំទាវ បុត្រា បុត្រី ព្រមទាំងសហការី សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១
