លោក នួន សុធា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគុស បានអញ្ជើញចុះសួរសុខទុក្ខ លោក ជិន ហុន ដែលមានជំងឺហើយកំពុងសម្រាកព្យាបាលនៅផ្ទះ ព្រមទាំងបានជូនថវិកាចំនួន ២០០,០០០រៀលដល់គាត់សម្រាប់ជួយសម្រួលដល់ការព្យាបាលជំងឺផងដែរ ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកប្រធានក្រុមការងារ ក៏បានឧបត្ថម្ភថវិកាចំនួន ២០០,០០០ រៀល ជូនដល់រដ្ឋបាលឃុំគុស សម្រាប់ចាត់ចែងជួលកៅអីដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋអង្គុយរង់ចាំនៅកន្លែងចាក់វ៉ាក់សាំងផងដែរ ។

ថ្ងៃសៅរ៍ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ   ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១

You missed