លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានអញ្ជើញសំណេះសំណាលសាកសួរ សុខទុក្ខ ព្រមទាំងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងតំបន់បិទខ្ទប់ ៩៥គ្រួសារ ស្ថិតនៅក្នុងភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីវីវង់ ខេត្តតាកែវ។
នាឱកាសនោះដែរលោកអភិបាលស្រុកបានណែនាំ និងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវ នូវវិធានការការពាររបស់ក្រសួងសុខាភិបាល និងវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនកុំធ្វេសប្រហែសឡើយ ព្រោះយើងមិនដឹងថាជំងឺមួយនេះវាស្ថិតនៅកន្លែងណា ឬតំបន់ណានោះទេ ដូចនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា។
ជាមួយគ្នានោះដែរអំណោយដែលបានផ្តល់ជូនគ្រួសារដែលខ្វះខាតក្នុងតំបន់បិទខ្ទប់ដោយក្នុងមួយៗគ្រួសារទទួលបាន ៖ អង្ករចំនួន ១០គីឡូក្រាម មីចំនួន ១កេស ទឹកត្រីច ២ដប ទឹកស៊ីអ៉ីវ ២ដប និងម៉ាស់ចំនួន ១ប្រអប់ ។
ថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២១
