លោក សោម សុមេត ប្រធានក្រុមប្រឹក្សាស្រុកបូរីជលសារ លោក ពួយ រដ្ឋា និង លោក ជា សុភា អភិបាលរងនៃគណៈអភិបាលស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក បានអញ្ជើញអមដំណើរ ឯកឧត្ដម អ៊ូច ភា អភិបាល នៃ គណ:អភិបាល ខេត្ត តាកែវ ចុះពិនិត្យពីដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋស្រុកបូរីជលសារ នៅវិទ្យាល័យសុខអានដូងខ្ពស់បូរីជលសារ ដែលស្ថិតនៅក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
ក្នុងការចុះពិនិត្យពីដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបូរីជលសារនេះផងដែរក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តតាកែវ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្ដែត លោកអធិការនគរបាលស្រុក ការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គម ព្រមទាំង លោកមេឃុំដូងខ្ពស់ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។
ថ្ងៃ សុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២១
