លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានអញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងតំបន់បិទខ្ទប់ចំនួន ១១០គ្រួសារ ដែលស្ថិតនៅក្នុងភូមិអណ្តូងគៀន ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។

នាឱកាសនោះដែរលោកអភិបាលស្រុកបានណែនាំ និងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវ នូវវិធានការការពាររបស់ក្រសួងសុខាភិបាល និងវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនកុំធ្វេសប្រហែសឡើយ ដើម្បីចូលរួមក្នុងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងបន្តចូលក្នុងសហគមន៍។

ជាមួយគ្នានោះដែរអំណោយដែលបានផ្តល់ជូនគ្រួសារដែលខ្វះខាតក្នុងតំបន់បិទខ្ទប់ដោយក្នុងមួយៗគ្រួសារទទួលបាន៖ អង្ករចំនួន ១០គីឡូក្រាម មី ១កេស  ទឹកត្រី ២ដប ទឹកស៊ីអ៉ីវ ២ដប និងម៉ាស់ចំនួន ១ប្រអប់ ។

ថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១

You missed