ឯកឧត្តម ប៉ាល់ ចន្ទតារា និងលោកជំទាវកែវ រស្មី បានអញ្ជើញដង្ហែរទៀនព្រះវស្សារួមនិងតេយ្យទានជាច្រើន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអង្គសុវណ្ណសាគរ ព្រមទាំងបានប្រគេនបច្ច័យព្រះសង្ឃចំនួន០៥ ព្រះអង្គ អស់ចំនួន ២៥០,០០០រៀល បច្ច័យសម្រាប់កសាងចំនួន ១,៣៣០,០០០រៀល និងប្រាក់ដុល្លារចំនួន ១០០ដុល្លារអាមេរិក ចែកជូនលោកយាយ លោកតា ប្រជាការពារ រួមនិងមន្ត្រីនគរបាលចំណាយថវិកាចំនួន១,១០០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមនិងលោកជំទាវ ក៏បានអញ្ជើញបញ្ចុះបឋមសិលា និងសែនក្រុងពាលីសាងសង់ក្លោងទ្វារ និងរបងស្នាក់ការបក្សឃុំ សាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផងដែរ ដែលត្រូវចំណាយថវិកាអស់ចំនួន ៥១០០ដុល្លារអាមេរិក(ប្រាំពាន់មួយរយដុល្លារអាមេរិក)។
ថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១
