លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានអញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធស្រុក ចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនអាជីវករ និងពិនិត្យរបៀបរៀបរយ ក្នុងបរិវេណផ្សារសំរោងយ៉ោង ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនអាជីវករ និងពិនិត្យរបៀបរៀបរយ ក្នុងបរិវេណផ្សារសំរោងយ៉ោងនេះផងដែរមានការចូលរួមពីលោកស្រីអភិបាលរង លោកនាយករងរដ្ឋបាល លោកអធិការរងនៃអធិការដ្ឋាននគរបាល ប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ លោកមេឃុំ នាយរងប៉ុស្តិ៍ផងដែរ។
ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២១
