លោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ តំណាង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញនាំយកអំណោយអង្ករចំនួន ១តោន ដែលជាសទ្ធាជ្រះថ្លា ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដើម្បី អនុគ្រោះ ប្រគេន ដល់ ព្រះ សង្ឃ និង សសមណសិស្ស ដែលបានកំពុង ធ្វើ ចត្តាឡីស័ក និង សម្រាកព្យាបាល សុខភាព នៅ ក្នុវបរិវេណវត្ត សីហរតនារាម ។
ថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១
