លោក គិន ភក្ដី អភិបាលស្រុកកោះអណ្តែត រួមជាមួយ លោក លោកស្រីអភិបាលរង លោកអធិការ លោកមេបញ្ជាការកងរាជអាវុធហត្ថ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom អំពីកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៤ សរ ស្ដីអំពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។
ថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១
