លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង តំណាង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញនាំយកអំណោយអង្ករចំនួន ១តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមកិតិ្តនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ ទៅប្រគេនព្រះសង្ឃគង់នៅ វត្តបុរាណនិវេសន៍ ហៅវត្តប្រាសាទនាងខ្មៅ ស្ថិតក្នុងឃុំរវៀង ដែលព្រះសង្ឃគង់នៅក្នុងវត្ត ហើយកំពុងធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះដែរ ក្រុមការងារស្រុកក៏បាននាំយកនូវថវិកានិងសំភារៈជាច្រេីនទៀតទៅប្រគេនព្រះសង្ឃដែលគង់សម្រាកព្យាបាលនៅក្នុងវត្តផងដែរ ។
ថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
