រដ្ឋបាលស្រុកកោះអណ្តែត បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរ ណែនាំលេខ ០៤ សរ ស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងសេចក្ដីសម្រេចលេខ ១២៥ ស.ស.រ ស្ដីពីការអនុវត្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលស្ថិតក្រោមអធិបតីភាព លោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត និងមានការចូលរួមពីលោក លោកស្រី អភិបាលរងស្រុក កងកម្លាំងទាំងបី លោកមេឃុំទាំង ៦ឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង ៦ ។
ថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
