លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានអញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ ព្រមទាំងបានចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងតំបន់បិទខ្ទប់ចំនួន ៤០គ្រួសារ ស្ថិតនៅក្នុងភូមិឃ្មល់ ឃុំកំណប់ ស្រុកគីរីវង់ ខេត្តតាកែវ ។
អំណោយដែលបានប្រគល់ជូន ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករចំនួន ១០គីឡូក្រាម មីចំនួន ០១កេស ទឹកត្រី ០២ដប ទឹកស៊ីអ៉ីវ ០២ដប ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកអភិបាលស្រុកក៏បានឧបត្ថម្ភជូនដល់ប្រជាការពារនូវ៖ អង្ករ ៥០គីឡូក្រាម មី ១កេសធំ ទឹកសុទ្ធ២០យួរ ទឹកត្រី ១០ដប ទឹកស៊ីអ៉ីវ ១០ដប និងអំបិល ៥គីឡូក្រាម។
ថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
