លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ១២៤ របស់រដ្ឋបាលខេត្ត ស្ដីឣំពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

នៅក្នុងកិច្ចប្រជុំនេះផងដែរធ្វើឡើងនៅក្នុងសាលប្រជុំសាលាស្រុកគីរីវង់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក លោកអធិការរងនគរបាលស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថ លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកលោក លោកស្រី ប្រធានការិយាល័យ អង្គភាពជំនាញជុំវិញស្រុក និងលោក លោកស្រីមេឃុំគ្រប់ឃុំ ។

 

ថ្ងៃ សុក្រ ៦រោច  ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា  ឆ្នាំ២០២១

You missed