ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ជូនដល់ក្រុមការងារគណបក្សចុះជួយស្រុក នូវថ្ងៃពុធ ៤រោច ខែ ទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក បូរីជលសារ រួមទាំងសប្បុរសជន បានប្រគល់ថវិកាជូន គណបក្សស្រុក ដេីម្បីប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទាំង ០៩វត្ត ក្នុងស្រុកបូរីជលសារ ដែលក្នុងមួយវត្តៗ ទទួលបានបច្ច័យ ចំនួន ២០០ដុល្លារអាមេរិក បន្ថែមពីលើសម្ភារ និង ទេយ្យទានរបស់ក្រុមការងារចុះជួយឃុំនីមួយៗ ជូនដល់គណៈកម្មាធិការគណបក្សឃុំទាំង០៥ ដោយក្នុងមួយឃុំៗ ថវិកាចំនួន ១០០ដុល្លារអាមេរិក និងគណបក្សស្រុក ២០០ដុល្លារអាមេរិក ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងការចំណាយសរុបជាបច្ច័យនិង ថវិកាអស់ចំនួន ២,៥០០ដុល្លារអាមេរិក។
ក្នុងនាមគណៈកម្មាធិការគណបក្សស្រុក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបូរីជលសារ ដែលតែងតែយកចិត្តទុកដាក់ដល់មូលដ្ឋានគ្រប់ពេលវេលា សូមគោរពជូនពរឯកឧត្តម និងក្រុមការងារទាំងអស់ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១
