លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំជ័យជោគ តំណាង ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ អមដំណើរដោយ លោក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ លោក រស់ ប៊ុនធឿន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគ និង លោក ប៉ុម សារិន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ័យជោគ រួមជាមួយ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគ បាននាំយកទេយ្យទានព្រះវស្សា និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង់នៅវត្តតារាសាគរ រួមមាន៖ ទៀនវស្សា+ទម្រជើងទៀន ១គូរ ,អង្ករ ៤បាវ=២០០គីឡូក្រាម,មីខ្លាឃ្មុំចំនួន ១០កេស,ទឹកត្រី ៥យួរ,ទឹកសុីអ៉ីវ ៥យួរ,ទឹកបរិសុទ្ធវីតាល់ ១០កេស,ទឹកផ្លែឈើចម្រុះ ៥កេស,ម៉ាស ១០ប្រអប់ និងបច្ច័យរបស់ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ ចំនួន ២០០ដុល្លារអាមេរិក រួមជាមួយបច្ច័យរបស់ក្រុមការងារចុះមូលដ្ឋានឃុំជ័យជោគ ចំនួន ៣០០ដុល្លារអាមេរិក ប្រាក់រៀលចំនួន ៦៥០,០០០រៀល និងលុយដុងចំនួន ៦០០,០០០ដុង ។

 

បន្ទាប់ពីនេះមក លោក ម៉ឹង វុធី បានដឹកនាំក្រុមការងារទាំងអស់ទៅពិនិត្យ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ ដើម្បីពិនិត្យស្ថានភាពអាគារ ការថែទាំអាគារ និងបន្ថែម ស្លាកឬបដា ឲ្យមានសោភ័ណភាពថែមទៀត ព្រមទាំងបានប្រគល់ ថវិកា ១០០ដុល្លារអាមេរិក របស់ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ ជូនដល់គណបក្សប្រជាជនកម្ពុជាឃុំជ័យជោគ។

 

ថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ស័កត្រី ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

You missed