យោងតាមការណែនាំរបស់លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកបាទី
លោក ប៉ែនជិន តុលា នាយករងរដ្ឋបាលស្រុកបាទី រួមជាមួយលោក ឆាំង សុខ អនុប្រធានការិល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក បានអញ្ជើញចុះពិនិត្យការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពរដ្ឋនិងធ្វើការណែនាំដល់ម្ចាស់អាហារដ្ឋានភោជនីយដ្ឋាននានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។
ថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១
