លោក ទុយ សុភ័ក្ត្រ អភិបាលស្រុកបូរីជលសារ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំគោកពោធិ៍ តំណាង ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ អមដំណើរដោយ លោក ស៊ីវ រក្សា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកពោធិ៍ និង ក្រុមប្រឹក្សាឃុំគោកពោធិ៍ បាននាំយកទេយ្យទានព្រះវស្សា និងបច្ច័យមួយចំនួនប្រគេនដល់ ព្រះចៅអធិការវត្តអង្គក្រឡាញ់សែនជ័យ វត្តគោកពោធិ៍ និងវត្តពោធិមន្ត្រី ដោយក្នុងមួយវត្តៗ រួមមាន៖ អង្ករ ១បាវ=៥០ គីឡូក្រាម, មីចំនួន ២កេស, សាប៊ូម្សៅ ២៤កញ្ចប់,អាល់កុល ៥លីត្រ,ម៉ាស ៥ប្រអប់ ព្រមទាំងបច្ច័យរបស់ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ ចំនួន ២០០ដុល្លារអាមេរិក ដើម្បីយកទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅក្នុងវត្តចំនួន០៣ ខាងលើ ដែលចំណាយបច្ច័យសរុបអស់ចំនួន ៦០០ដុល្លារអាមេរិក។
បន្ទាប់ពីនេះមក លោក ទុយ សុភ័ក្ត្រ បានប្រគល់ថវិកា ១០០ដុល្លារអាមេរិក របស់ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ ជូនដល់គណបក្សប្រជាជនកម្ពុជាឃុំគោកពោធិ៍ និងផ្តល់ជូននូវ៖ អង្ករចំនួន ៥០គីឡូក្រាម មី ២កេស សម្រាប់ប្រគល់ជូនដល់ប្រជាការពារប្រចាំការតាមគោលដៅបិទខ្ទប់ ភូមិកំពង់យោល ឃុំគោកពោធិ៍។
ថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
