លោក សោម សុមេត ប្រធានក្រុមប្រឹក្សាស្រុកបូរីជលសារ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដូងខ្ពស់ តំណាង ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ អមដំណើរដោយ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដូងខ្ពស់ លោកមេឃុំដូងខ្ពស់ និងក្រុមប្រឹក្សាឃុំដូងខ្ពស់ បាននាំយកទេយ្យទានព្រះវស្សា និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង់ នៅវត្តត្រើយឃ្លោក និង វត្តខ្នារកកោះ ដោយក្នុងមួយវត្តៗទទួលបានទេយ្យទាន រួមមាន៖ ទឹកបរិសុទ្ធ ៥កេស,មី ១កេស ,ម៉ាស់ ១ប្រអប់,បាកាស ១កេស,ត្រីខ ១យួរ ព្រមទាំងបច្ច័យរបស់ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ ចំនួន ២០០ដុល្លារអាមេរិក ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅតាមវត្តខាងលើ និងបច្ច័យក្រមការថ្នាក់ស្រុកចំនួន ៣០០,០០០រៀល។

 

ឆ្លៀតក្នុងឱកាសនោះផងដែរលោកប្រធានក្រុមប្រឹក្សាស្រុក បានប្រគល់ថវិកាចំនួន ១០០ដុល្លារអាមេរិក របស់ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ ជូនដល់គណបក្សឃុំដូងខ្ពស់។

 

ថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក  ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

 

You missed