នៅសាលាឃុំបឹងត្រាញ់ខាងត្បូង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលឃុំដើម្បីពង្រឹងលើសារាចរណែនាំលេខ០៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីសម្រេចលេខ១២៥ របស់រដ្ឋបាលខេត្តតាកែវ ស្ដីពី វិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលស្ថិតក្រោមអធិបតីភាព លោក ស៊ីន សុផល អភិបាលរងស្រុកសំរោង ព្រមទាំងមានការអញ្ជើញចួលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាលឃុំ ស្មៀន ជំនួយការរដ្ឋបាលឃុំ លោក លោកស្រីមេភូមិទាំង១០ភូមិចូលរួមផងដែរ ។

 

ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១

You missed