លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស ដោយមានការចូលរួមពី លោក សមាជិកក្រុមប្រឹក្សាស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកអធិការនគរបាលស្រុក លោកប្រធាន ស.ស.យ.ក ស្រុក សមាជិកក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានអញ្ជើញចុះផ្សព្វផ្សាយ សេចក្ដីសម្រេចរបស់ រដ្ឋបាលខេត្តតាកែវ លេខ១២៥ /២១ ស្ដីពីការអនុវត្តវិធានការរដ្ឋបាលដេីម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងវិធានការការពារផ្សេងៗទៀត ដេីម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជូនដល់បងប្អូនអាជីវករផ្សារសៃវ៉ា ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារសៃវ៉ា ដែលស្ថិតនៅក្នុងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១
