ដើម្បីសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កដែលមានជីវភាពលំបាក

លោក កេត ម៉ៅ អភិបាលនៃគណៈ អភិបាលស្រុកសំរោង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩  ក្រុមការងារស្រុក និងលោកមេឃុំ លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំស្លា បានអញ្ជើញសួរសុខទុក្ខ និងនាំយកនូវសម្ភារមួយចំនួនទៅផ្តល់ជូនក្រុមគ្រួសារដែល កំពុងដាក់ខ្លួនធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដែលស្ថិតនៅភូមិស្រីប្រសើរ ឃុំស្លា ដែលក្រុមគ្រួសាររបស់គាត់មានវិជ្ជមានជំងឺកូវីដ- ១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ ។

ថ្ងៃសៅរ៍  ៧រោច  ខែទុតិយាសាឍ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី ៣១  ខែកក្កដា  ឆ្នាំ ២០២១

You missed