គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុកសំរោង បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីសេចក្តីសម្រេចលេខ ១២៥/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តតាកែវ របស់រដ្ឋបាលខេត្តតាកែវ និងសារាចរណែនាំលេខ ០៤របស់រាជ រដ្ឋាភិបាលកម្ពុជា ជូនដល់លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រះសង្ឃនិងមេភូមិ ទូទាំងស្រុកសំរោង។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការបណ្ដោះអាសន្ន ក្នុងថេរវេលា ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទដែលតា(Delta) និងត្រូវផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរណ៍ ក្នុងទីប្រជុំជននៃភូមិសាស្ត្រខេត្តតាកែវ ក៏ដូចជាស្រុកសំរោង ចាប់ពីម៉ោង ២១ រហូតដល់ម៉ោង ៣ទៀបភ្លឺ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

 

កិច្ចប្រជុំផ្សព្វផ្សាយនេះផងដែរមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ថ្នាក់ស្រុក លោកមេឃុំ ជំទប់ទី១ ទី២  លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ  ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ ព្រះគ្រូចៅអធិការវត្ត និងលោកមេភូមិ។

 

ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១

You missed