លោក ជា សុភា  អភិបាលរងស្រុកបូរីជលសារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ក្រសាំង តំណាង ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ លោក ញ៉ៅ លី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ក្រសាំង អមដំណើរដោយ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ក្រសាំង លោកមេឃុំកំពង់ក្រសាំង និងក្រុមប្រឹក្សាឃុំ បាននាំយកទេយ្យទានព្រះវស្សា និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង់ នៅវត្តថ្មីបូរីជលសារ និងវត្តសង្គមមានជ័យ ឃុំកំពង់ក្រសាំង សម្ភារដែលប្រគេនក្នុងមួយវត្តៗ រួមមាន៖ ទៀនវស្សា ១គូរ ទឹកបរិសុទ្ធ ១កេស សាច់ក្រក ១គីឡូក្រាម ត្រីងៀត ១គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ទឹកផ្លែឈើ ១កេស មី ៥កេស អង្ករ ១០០គីឡូក្រាម ជែលលាងដៃ ៥ដប អាល់កុល ៥លីត្រ និងម៉ាស ៥ប្រអប់ បច្ច័យរបស់ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ ចំនួន ២០០ដុល្លារអាមេរិកប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅតាមវត្តខាងលើ និងបច្ច័យក្រុមការងារគណបក្សស្រុកចុះមូលដ្ឋានឃុំ និងក្រុមការងារគណបក្សឃុំ ៣៥០,០០០រៀល។

 

ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលរងស្រុក បានប្រគល់ ថវិកា ១០០ដុល្លារអាមេរិករបស់ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបូរីជលសារ ជូនដល់ គណបក្សឃុំកំពង់ក្រសាំង សម្រាប់ធ្វើសកម្មភាពរបស់គណបក្សឃុំ។

ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១

You missed