លោក ពួយ រដ្ឋា អភិបាលរងស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក បានអញ្ជើញអមដំណើរ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តតាកែវ និងជាទីប្រឹក្សាផ្ទាល់របស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា តំណាងឯកឧត្តមអភិបាលខេត្តតាកែវ បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យមើលមូលដ្ឋានបិទខ្ទប់ ភូមិកំពង់យោល ឃុំគោកពោធិ៍ ដែលជាតំបន់មានអ្នកមាន វិជ្ជមានជំងឺកូវីដ-១៩ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១”។

 

ក្នុងការចុះត្រួតពិនិត្យតំបន់ដែលត្រូវបិទខ្ទប់នេះផងក៏មានការអញ្ជើញចូលរួមពី កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិ និងប្រជាការពារ។

 

ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១

You missed