លោក អ៊ិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងស្រុកព្រៃកប្បាស ស្ថិតនៅវត្តភ្ញីមាស ឃុំព្រៃផ្ដៅ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ឯកឧត្តម ទូច អូន លោកស្នងការរងនគរបាលខេត្ត លោកអភិបាលរងស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកប្រធានការិយាល័សុខាភិបាលស្រុកប្រតិបត្តិ លោកមេឃុំ សមាជិកក្រុមប្រឹក្សា ឃុំ ។
ថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៤ ខែ សីហា ឆ្នាំ២០២១
