លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំត្រាំកក់  លោក ហេង កាន់, លោកស្រី ហៅសាវឿន, លោក ខឹម ឆន អនុប្រធានមន្ទីរ, លោក ខែម ធាណាក់ ប្រធានការិយាល័យ បុគ្គលិករដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងមន្រី្តរាជការមួយចំនួនទៀត បាននាំយកនូវបច្ច័យ ទេយ្យទាន និងភេសជ្ជៈ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៧ វត្ត  រួមមាន ៖ វត្តឯកឧត្តមមានជ័យ, វត្តត្រាំកក់ (វត្តសម្បត្តិទពូ), វត្តសាមគ្គីរតនារាម, វត្តអង្គរនាប, វត្តថ្មកែវ, វត្តកាកនារាម(វត្តកោះក្អែក), វត្តរ៉ុងផៃលីសិទ្ធីសុខុមមារាម(វត្តទំនប់លោក)  ដែលស្ថិតនៅក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ សម្រាប់ព្រះសង្ឃប្រើប្រាស់ ពេលចូលកាន់ព្រះវស្សា ។

 

ទេយ្យទានព្រមទាំងបច្ច័យ រួមជាមួយនិងគ្រឿងឧបភោគ បរិភោគ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន 0៧វត្ត   រួមមាន៖អង្ករផ្កាម្លិះចំនួន ២១ បាវ ស្មើនឹង ១០៥០ គីឡូក្រាម ,ត្រីខកំប៉ុង ចំនួន ១៤ យួរ,ទឹកក្រូច ចំនួន ១៤ កេស,ទឹកសុទ្ធចំនួន ១៤ កេស,ទឹកត្រី ចំនួន ២១ យួរ,ស្ករស ចំនួន ២១ គីឡូក្រាម,ទឹកស៊ីអ៊ីវ ចំនួន ២១ យួរ,តែ ចំនួន ៤២ កញ្ចប់ធំ,ម៉ាស់ ចំនួន ២១ ប្រអប់,អាលកុល ចំនួន ២១០ លីត្រ,ទៀនវស្សា និងជើងទៀន ចំនួន ១៤ ដើម ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃចំនួន ០៧ អង្គ   ក្នុងមួយអង្គៗបច្ច័យចំនួន ៤០០,០០០ រៀល ដែលចំណាយថវិកាអស់ចំនួន ២,៨០០,០០០ រៀល និង ជូនដូនជី តាជីចំនួន ៣៤នាក់ អស់ថវិកាចំនួន ៣៤០,០០០រៀល ឧបត្ថមជូនកម្លាំងប្រជាការពារ សរុបថវិកាចំនួ ២០០,០០០រៀល ចូលបុណ្យសពលោក អ៊ូច ថន អតីតសមាជិកក្រុមប្រឹក្សា ថវិកាចំនួន ៣០០,០០០រៀល ឧបត្ថម្ភជូនដល់រដ្ឋបាលឃុំ លើកិច្ចការងារក្នុងយុទ្ធនាការចាក់វ៉ាក់សាំង បង្ការការពារជំងឺកូវីដ-១៩ ដូសទី ១  និងដូសទី ២  សរុបថវិកាចំនួន ៥,០០០,០០០រៀល ។

 

ក្នុងឱកាសនោះដែរលោកប្រធានក៏បានពាំនាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខ ពីឯកឧត្តម ជាថ្នាក់ដឹកនាំ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខដល់ ព្រះសង្ឃ លោកអាចារ្យ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋទាំងមូលក្នុងឃុំត្រាំកក់ ។   ជាមួយគ្នានេះដែរលោកក៏បានលើកសរសើរ ដល់លោកអាចារ្យ គណៈកម្មាធិការវត្ត និងព្រះសង្ឃ ដែរមានការប្រុងប្រយត្នខ្ពស់ និងគោរពតាមវិធានការពារពីជំងឺកូវីដ-១៩ បានល្អផងដែរ  ។

 

ថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១

You missed