ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្ត លោក ពួយ រដ្ឋា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកអភិបាលស្រុក លោក ប៊ួយ ប៊ុណ្ណារិទ្ធ អធិការរងនគរបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាល បានអញ្ជើញចុះពិនិត្យតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្ត ភូមិអង្គក្រូច និងភូមិកំពង់អំពិល បន្ទាប់ពីរដ្ឋបាលខេត្ត បានចេញសេចក្ដីសម្រេចបិទខ្ទប់ ក្រោយបានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

បន្ទាប់មកពីបានចុះពិនិត្យតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្ត ភូមិអង្គក្រូច និងភូមិកំពង់អំពិលរួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បន្តអញ្ជើញចុះជួបក្រុមពេទ្យ ដែលកំពុងយកសំណាកដល់បងប្អូនប្រជាពលរដ្ឋនៅចំណតទិញស្រូវ របស់ ឈ្មោះ វ៉ាន់ ឃីម នៅភូមិកំពង់អំពិល។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់កងកម្លាំងប្រចាំការទាំង ២គោលដៅ ដោយក្នុងមួយគោលដៅៗទទួលបានថវិកាចំនួន ៣០០,០០០រៀល ព្រមទាំងបានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យដែលកំពុងយកសំណាកថវិកាចំនួន ៣០០,០០០រៀលផងដែរ។

ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១

You missed