ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក ជា សុភា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកអភិបាលស្រុក ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម ក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាល បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំ ដល់ម្ចាស់ផ្ទះដែល ត្រូវធ្វើចត្តាឡីស័ក ក្រោយបានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលស្ថិតនៅក្នុងភូមិថ្មស ឃុំគោកពោធិ៍ និងភូមិព្រៃម្លប់ ឃុំដូងខ្ពស់។
បន្ទាប់ពីបានចុះត្រួតពិនិត្យ និងណែនាំ ដល់ម្ចាស់ផ្ទះដែល ត្រូវធ្វើចត្តាឡីស័ករួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បន្តអញ្ជើញចុះជួបក្រុមពេទ្យ និងណែនាំ ឲ្យចុះយកសំណាកដល់បងប្អូនប្រជាពលរដ្ឋនៅ ភូមិដែលពាក់ព័ន្ធ នៅសាលាបឋមសិក្សា ហ៊ុន សែន ថ្មស ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកា ដល់ក្រុមគ្រូពេទ្យថវិកាចំនួន ៣០០,០០០រៀល ផងដែរ។
ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១