លោកជំទាវ  និន  សាផុន  ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះអណ្តែត  បានដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះអណ្តែត ដើម្បីពិភាក្សាលើការងាររៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ  សង្កាត់  អាណត្តិទី៥  ឆ្នាំ២០២២  និង ការងាររៀបចំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ  សង្កាត់  អាណត្តិទី៥  ឆ្នាំ២០២២  សម្រាប់អនុវត្តក្នុងស្រុកកោះអណ្តែត  ខេត្តតាកែវ  ។

នៅកិច្ចប្រជុំនេះផងដែរធ្វើឡើងតាមរយៈប្រព័ន្ធ Zoom meeting ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម  លោកជំទាវជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៦ នៃស្រុកកោះអណ្តែត ឯកឧត្តម  លោក លោកស្រីសមាជិក ក្រុមការងារ  និងលោក លោកស្រី ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុកកោះអណ្តែត  ខេត្តតាកែវ។

ថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

You missed