ឯកឧត្តម យូ លីមហួត អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតាំងយ៉ាប ព្រមទាំងលោក-លោកស្រីអនុប្រធាន និងសមាជិក-សមាជិកា នៃក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតាំងយ៉ាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅក្នុងវត្តធម្មនោររម្យ ក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្នុងឃុំតាំងយ៉ាប បានចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ បានចំនួន ១១៣៣ នាក់ រួចមកហើយ ដែលយុទ្ធនាការនេះ នឹងត្រូវបញ្ចប់វិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

ក្នុងពេលពិនិត្យមណ្ឌលចាក់វ៉ាកសាំងនេះ ឯកឧត្តម យូ លីមហួត ក៏ដូចជាលោក-លោកស្រីអនុប្រធាន និងសមាជិក-សមាជិកា នៃក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតាំងយ៉ាប បានពាំនាំប្រសាសន៍ផ្តាំផ្ញើរដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ដើម្បីសួរសុខទុក្ខ និងសម្តែងនូវការព្រួយបារម្មណ៍អំពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំតាំងយ៉ាប ក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ បន្ថែមពីលើនេះ ក្រុមការងារក៏បានធ្វើការពន្យល់ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីផលវិបាកនៃការឆ្លងជំងឺកូវីដ-១៩ និងវិធានការទប់ស្កាត់ការឆ្លង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ដើម្បីជួយសម្រួលដល់យុទ្ធនាការនៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ បានឧបត្ថម្ភអាហារថ្ងៃត្រង់មួយពេលជូនក្រុមគ្រូពេទ្យជំនាញ ចាប់តាំងពីថ្ងៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដំបូង រហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង។

ដោយឡែក ដើម្បីជួយសម្រួលក្នុងការបន្តនិរន្តរភាពនៃយុទ្ធនាការចាក់វ៉ាក់សាំង ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតាំងយ៉ាប ក៏បានផ្តល់អំណោយជូនក្រុមគ្រូពេទ្យជំនាញ និងក្រុមការងារឃុំតាំងយ៉ាបមួយចំនួនបន្ថែមទៀត ដែលអំណោយនេះជាការផ្តួចផ្តើមផ្តល់ជូនដោយ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ។

ក្នុងនោះ រួមមានដូចជា៖ ម៉ាស ១ កេសធំ ស្មើនឹង ២ ៥០០ ម៉ាស,អាល់កុលមួយកាន ស្មើនឹង ៣០ លីត្រ,ទឹកបរិសុទ្ធចំនួន ២០ កេស,ទឹកអូអ៊ិឈិចំនួន ២ កេស,ទឹកក្រូចចំនួន ៥ កេស ,មីម៉ាម៉ា ចំនួន ២ កេស,ស្រោមដៃពេទ្យ ,តុឈើមួយគ្រឿងតម្លៃUSD ៦៦០ (ប្រាំមួយរយហុកសិបដុល្លារអាមេរិក)

សរុបចំណាយ USD ៩៥៥ (ប្រាំបួនរយហាសិបប្រាំដុល្លារអាមេរិក)

ថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

You missed