ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំរោង និងជាប្រធានក្រុមការងារទទួលបន្ទុកចុះមូលដ្ឋានឃុំទ្រា បានអញ្ជើញបើកដំណើរការ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ក្មួយៗកុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ-១៧ឆ្នំា ទាំងអស់នៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។
នាឱកាសនោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភជាថវិកាចំនួន ៥០០ដុល្លារអាមេរិក ជូនដល់គណៈកម្មការរៀបចំកម្មវិធីចាក់វ៉ាសាំង ចំនួន២០០ដុល្លារអាមេរិក ,ក្រុមគ្រូពេទ្យចំនួន២០០ដុល្លារអាមេរិក និងកម្លាំងការពារក្នុងពិធីចាក់វ៉ាក់សាំងចំនួន ១០០ដុល្លារអាមេរិកផងដែរ។
ថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
