លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស ដោយមានការអញ្ជើញចូលរួម ពី លោក អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកអធិការរងនគរបាលស្រុក លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ លោកប្រធានមន្ទីរពេទ្យបង្អែក និងលោកមេឃុំគ្រប់ឃុំ បានអញ្ជេីញចូលរួមកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធ Video Conference ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ។
ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២១
