លោកជំទាវ នូ សុវណ្ណនី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រពុឈូក ដោយមានការរួមដំណើរពីលោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រពុឈូក ស្រុកកោះអណ្តែតខេត្តតាកែវ បាន អញ្ជើញដឹកនាំប្រជុំ ពង្រឹងគណៈប្រចាំការឃុំក្រពុំឈូក ស្ដីពីការរៀបចំផែនការយុទ្ធនាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ នៃឃុំក្រពុំឈូក ព្រមទាំងបានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យស្ម័គ្រចិត្តកំពុងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋឃុំក្រពុំឈូក និងឃុំព្រៃយុថ្កាដើម្បីបង្ការជំងឺកូវីដ-១៩ នៅបឋមសិក្សាក្រពុំឈូក ។
នាឱកាសនោះដែរលោកជំទាវ បានឧបត្ថម្ភសម្ភារនិងថវិកាមួយចំនួន ជូនដល់៖ មន្រ្តីគណបក្សឃុំ ០៥ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៣០០,០០រៀល,ស្នាក់ការគណបក្សឃុំសម្រាប់បម្រើការងាររដ្ឋបាល ថវិកាចំនួន២០០,០០០រៀល,គណ:កម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឃុំក្រពុំឈូក សម្រាប់ដំណើរក្នុងការងារចាក់វាក់សាំងថវិកាចំនួន ១៥០,០០០ រៀល,ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនូវទឹកបរិសុទ្ធវីតាល់ ៣ កេស ទឹកផ្លែឈើ ២ កេស មីម៉ាម៉ា ៥ យួរ និងថវិកា ២០០,០០រៀល ព្រមទាំងប្រជាការពារកន្លែងចាក់វាក់សាំងថវិកាចំនួន ៦០០,០០រៀល ជារួមថវិកាដែលត្រូវចំណាយទាំងអស់ចំនួន ៩៥០,០០០ រៀល។
ថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
