លោក  គិន  ភក្ដី  អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត  និងសហការី បានអញ្ជើញចុះធ្វើការបិទខ្ទប់បរិវេណវត្តយូថិកាវ័ន្ត  ដែលស្ថិតនៅឃុំព្រៃយុថ្កា  ដោយសារមានវិជ្ជមានកូវីដ-១៩ ចំនួន ១៣អង្គ  និងតាជី ១នាក់  យាយជី ១នាក់   ព្រមទាំងបាននាំយកអំណោយរបស់ឯកឧត្តម  គិន  ណែត  អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥  និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំព្រៃយុថ្កា  ប្រគេនជូនព្រះសង្ឃក្នុងវត្ត ដើម្បីជួយដោះស្រាយក្នុងពេលធ្វើចត្តាឡីស័កក្នុងរយ:ពេល ១៤ថ្ងៃ។

អំណោយរួមមាន៖ អង្ករចំនួន  ៦បាវ  ដែលស្មើនឹង  ១៥០ គីឡូក្រាម, មី  ៥កេស,ត្រីខ  ៧ឡូ,ទឹកសុទ្ធ  ៥កេស,ទឹកត្រី  ២កេស,ម៉ាស់  ៥ប្រអប់, ជែល  ៣ដប។

 

ថ្ងៃអង្គារ  ២កើត  ខែស្រាពណ៍  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី១០  ខែសីហា  ឆ្នាំ២០២១

You missed