លោក ខាន់ សុខា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក ភួន ឈីម អភិបាលនៃគណ:អភិបាលស្រុកបាទី អមដំណើរដោយ លោក ប៉ែន ជិនតុលា នាយករងរដ្ឋបាលស្រុក លោក ឆាយ កែវមុន្នី អធិការ លោក ឈន ទ្រឿន អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបាទី លោកវេជ្ជបណ្ឌិត សំរិទ្ធ វិរៈ ប្រធានក្រុមការងារឆ្លើយតបបន្ទាន់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុក សំបូរ មេឃុំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលឃុំត្នោត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងទឹករណ្តៅថ្មភ្នំចំបាប់ ដែលជាទីតាំងរណ្តៅបំផ្ទុះថ្មភ្នំចំបាប់ ស្ថិតនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
បន្ទាប់មកលោក ភួន ឈីម អភិបាលស្រុក បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅទីនេះ ឈប់មកលេង ហើយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងសារាចរណែនាំរបស់ក្រសួងទេសចរណ៍គឺហាមឃាត់បិទ កន្លែងទេសចរណ៍ កន្លែងកំសាន្តគ្រប់ប្រភេទ និងការជួបជុំប្រមូលផ្តុំគ្នា ដើម្បីរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាត្បាតនៃជំងឺកូវីដ-១៩។
បើក្នុងករណី ដែលអាជ្ញាធរធ្វើការណែនាំហើយ មិនគោរពតាម នឹងធ្វើការអនុវត្តការផាកវិន័យអន្តរកាល ទៅតាមច្បាប់។
ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១