លោក គិន ភក្តី អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យការត្រៀមរៀបចំមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់ដាក់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត តាកែវ។

ក្នុងកិច្ចប្រជុំនេះផងដែរធ្វើឡើងនៅសាលប្រជុំសាលាស្រុកតាមរយៈប្រព័ន្ធ Zoom Meeting ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីឣភិបាលរងស្រុក ។

ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា  ឆ្នាំ២០២១

You missed