លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង រួមជាមួយលោក  លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលស្រុក បានអញ្ជើញទទួលថវិកាចំនួន ១៨,០០០,០០០រៀល និងម៉ាសចំនួន ២៥,០០០ ម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួល បន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក ៩ឃុំ ដែលដឹកនាំដោយ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទទួលខុសត្រូវឃុំរវៀង ឯកឧត្តម ណាក សុខា រដ្ឋលេខាធិការនៃរដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជមូលដ្ឋានឃុំខ្វាវ ឯកឧត្តម ទិត្យ ពៅ អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម កែវ ស៊ីវន អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជើងគួន សម្រាប់ទុកប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តស្រុកសំរោង។

ក្នុងនាមរដ្ឋបាលស្រុកសំរោង សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត រដ្ឋមន្រ្តី និងលោក ជំទាវ ព្រមទាំងបុត្រា-បុត្រី សូមមានសុខភាពល្អ សំណាងល្អ ទទួលបាននូវពុទ្ធពរព្រះបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១

You missed