លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានអញ្ជើញដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ-១៩ ស្រុក ចុះត្រួតពិនិត្យតាមមណ្ឌលចាក់វ៉ាក់សាំងទូទាំងស្រុកបាទី ជូនដល់កុមារនិងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ឡើងទៅដល់អាយុក្រោម ១៨ឆ្នាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងសកម្មភាពចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល និងលោកអធិការរងនៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក។
ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១
