លោក ជា សុភា អភិបាលរង នៃគណៈអភិបាលស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក បានបន្តអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំកម្លាំងចម្រុះ នៅ ចំណុចផ្លូវបេតុងលេខ ១២៩B ស្ថិតនៅភូមិតាយឹង ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ដើម្បីអនុវត្តតាមសារាចរណែនាំលេខ ០៤ របស់រាជរដ្ឋាភិបាល និង សេចក្តីសម្រេចលេខ ១២៥សសរ របស់រដ្ឋបាលសាលាខេត្តតាកែវ ស្តីពីវិធានការរដ្ឋបាលបិទខ្ទប់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តស្រុក ដែលមានរយៈពេល (១៤ថ្ងៃ ) ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បម្រាមគោចរចាប់ពីម៉ោង ២១៖០០នាទីយប់ ដល់ម៉ោង ៣៖០០នាទីទៀបភ្លឺ។
ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
