លោក នួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគុស  បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ-១៩ បានព្យាបាលបានជាសះស្បើយហើយត្រឡប់មកផ្ទះវិញបន្តធ្វើចត្តាឡីស័កនៅផ្ទះក្នុងរយៈពេល ១៤ទៀតដើម្បីតាមដានពីសារភាពជំងឺ ចំនួន ០២គ្រួសារដែលស្ថិតនៅក្នុងភូមិគុសថ្មី។

នាឱកាសនោះដែរលោកប្រធានបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគជូន ០១គ្រួសារដែលទើបតែព្យាបាលជា និង ០១គ្រួសារទៀតប្ដីរបស់គាត់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយបានឧបត្ថម្ភថវិកាក្នុងមួយគ្រួសារៗចំនួន ២០០,០០០ រៀល។

ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍  ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១២  ខែ សីហា  ឆ្នាំ ២០២១

You missed