រដ្ឋបាលស្រុកគិរីវង់ បានទទួលអំណោយរបស់ ឯកឧត្តមបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល និងជាសហប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ និងលោកជំទាវ ក្នុងពិធីប្រគល់ទទួលអំណោយស្ថិតក្រោមអធីបតីភាព ឯកឧត្តម លី ប្រុស ទីប្រឹក្សារាជរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល និងជាសហប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ដោយមានការចូលរួមទទួលដោយ លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុក លោក ហុង ជីវ សមាជិកក្រុមប្រឹក្សាស្រុក លោក សរ ឧត្តម នាយករដ្ឋបាលសាលាស្រុក លោក សាយ សុផាត នាយករងរដ្ឋបាលសាលាស្រុក លោកស្រី លី ស៊ាងហ៊ាង ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ។
សម្ភារដែលបានឧបត្ថម្ភរួមមាន៖អង្ករចំនួប ២តោន,មីជាតិចំនួន ២០០កេស និងទឹកសុទ្ធវីតាល់ចំនួន ២០០កេស ជូនដល់រដ្ឋបាលស្រុក ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានស្រុកគិរីវង់។
ក្នុងនាមរដ្ឋបាលស្រុកគិរីវង់ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ជីវ កេង និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី ហើយនិងក្រុមការងារ សូមមានសុខភាពល្អ សំណាងល្អ ទទួលបាននូវពុទ្ធពរព្រះបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
