លោក គិន ភក្ដីអភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត បានអញ្ជើញចូលរួមជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពីអាយុ ១២ឆ្នាំ-១៧ឆ្នាំ ដែលស្ថិតនៅក្នុងវត្តកោះអណ្ដែត ។
នាឱកាសនោះដែរលោកអភិបាលស្រុកបានដឹកនាំ ក្រុមប្រឹក្សាស្រុក គណៈអភិបាល និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងបានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ( ដូសជម្រុញ ) នៅមន្ទីរពេទ្យបង្អែកកោះអណ្ដែតផង។
ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១
