ក្នុងឪកាសដ៏សែននក្ខត្តឫក្សវិសេសវិសាលក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ ឈានចូល ៧២ឆ្នាំ  ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន  ឈិន  ឧបនាយករដ្ឋមន្ត្រីប្រចាំការ  និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី  សូមបួងសួងវត្ថុស័ក្កសិទ្ធក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល  បវមហាប្រសើរជូនឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត  សូមទទួលបានសុខភាពល្អបរិបូរណ៌  ជន្មាយុយឺនយូរ ពលានុភាពមាំមួន  ប្រាជ្ញាញាណភ្លឺថ្លា ដើម្បីបន្តបេសកកម្មដ័ថ្លៃថ្លាក្នុងការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព  ស្ថិរភាព  វិបុលភាព  និងការអភិវឌ្ឍន៍លេីគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនេះ  ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្ស-រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក  និងទេវតារក្សាព្រះរាជាណាចក្រម្ពុជា ទេវតាឆ្នាំថ្មីសូមប្រសិទ្ធិពរបវរមហាប្រសើរជូន  ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទាំងអស់ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក  ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

You missed