លេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ និងគណៈកម្មាធិការស.ស.យ.ក.ស្រុកព្រៃកប្បាសដោយមានការអញ្ជើញចូលរួមរបស់លោកអ៊ិត សារ ប្រធានក្រុមប្រឹក្សា ស្រុកព្រៃកប្បាស បាននាំយកថវិការបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក. ខេត្តតាកែវ ថវិកា និងសម្ភារ របស់លោក អុិត សារ និងថវិកា និងសម្ភារ ដែលបានចូលរួមដោយគណៈកម្មាធិការ ស.ស.យ.ក. ស្រុក រួមមាន÷ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ ផ្លែឈើ និងភេសជ្ជៈ១កន្ត្រក ព្រមទាំងថវិកាចំនួន ១ ៥២០ ០០០៛(មួយលាន ប្រាំរយម្ភៃពាន់ រៀលគត់) ទៅសួរសុខទុក្ខលោក សោម សុខុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ដែលមានជំងឺជាទម្ងន់ និងទើបចេញពីមន្ទីរពេទ្យ មកសម្រាកព្យាបាលនៅគេហដ្ឋាន ។
សូមជូនពរលោក សោម សុខុន ឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនប្រាជ្ញាស្មារតីភ្លឺថ្លា ត្រឡប់មកបំពេញការងារជាប្រក្រតីវិញ។
ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ខែ សីហា ឆ្នាំ២០២១
